(វ៉ាស៊ីនតោន)៖ បើតាមការផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២នេះ។ក្រសួងការពារជាតិអាមេរិក នឹងផ្ដល់កញ្ចប់ជំនួយ បន្ថែមឱ្យអ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ៣០០លានដុល្លារ ក្នុងនោះ ក៏មានបញ្ចូលទាំងប្រព័ន្ធគ្រាប់រ៉ុក្កែតបំពាក់ឡាស៊ែរ, ដ្រូន និងសេវារូបភាពប្រព័ន្ធផ្កាយរណបជាដើម។
លោក ចន ឃឺប៊ី (John Kirby) ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តនេះបានបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេ របស់សហរដ្ឋអាមេរិកចំពោះ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដើម្បីដល់គាំទ្រកិច្ចខិតប្រឹងប្រែងដ៏ក្លាហានរបស់ពួកគេក្នុងការប្រយុទ្ធតស៊ូនៅក្នុង សង្រ្គាមរបស់រុស្ស៊ី»៕