អ៊ុយក្រែន៖កាលពីថ្ងៃអាទិត្យ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ឱ្យដឹងថា លោកពិតជារន្ធត់ចិត្តខ្លាំងណាស់នៅពេលបានឃើញរូបភាពជនស៊ីវិលស្លាប់នៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន និងអំពាវនាវឲ្យស៊ើបអង្កេតដោយឯករាជ្យពីមូលហេតុនាំឲ្យមានហេតុការណ៍នេះកើតឡើង។
អាជ្ញាធរអ៊ុយក្រែន បានបញ្ចាក់ថា ជនរងគ្រោះមួយចំនួនត្រូវបានចងដៃទៅក្រោយ និងបាញ់ចំពីក្រោយក្បាល។ លោក Guterres បានបង្ហោះ លើបណ្ដាញសង្គម Twitter មួយថ្ងៃបន្ទាប់ពីក្រុមអ្នកបានឃើញហេតុការណ៍ និងមន្ត្រីបាននិយាយថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជិត ៣០០នាក់ ខណៈពួកគេបានដកចេញពីទីក្រុងជិតរដ្ឋធានីគីវ។
លោក Antonio Guterres បានបញ្ចាក់យ៉ាងដូច្នេះថា៖ លោករន្ធត់ចិត្តណាស់ដោយសារតែរូបភាពនៃការស្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Fantin Bucha របស់អ៊ុយក្រែន។ ខណៈ ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលការចោទប្រកាន់ដែលថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិលជាច្រើននៅទីក្រុង Bucha ដោយនិយាយថា វីដេអូ និងរូបថតសាកសពទាំងនោះគឺជាសកម្មភាពបង្កហេតុមួយផ្សេងទៀតរបស់រដ្ឋាភិបាលអ៊ុយក្រែន៕