(វ៉ាស៊ីនតោន)៖ លោក អាន់តូនី ប្លីនខិន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃអង្គារនេះថា ថាសហរដ្ឋអាមេរិក នឹងផ្តល់ជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារបន្ថែមទៀត ក្នុងនោះរួមទាំងប្រព័ន្ធការពារប្រឆាំងរថក្រោះផងដែរ។
លោក ប្លីនខិន បានបញ្ចាក់ថា «ខ្ញុំបានទទួលបទបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីប៉ុន្មាន ថ្ងៃមុននេះ ឲ្យដកថវិកាចំនួន១០០លានដុល្លារ ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែន ដែលត្រូវការជាចាំបាច់នូវប្រព័ន្ធអាវុធប្រឆាំងរថក្រោះ»៕