លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​អំពាវនាវ​ឱ្យប្រទេស​នានា ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី

អ៊ុយ​ក្រែ​ន​៖ លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​អំពាវនាវ​ឱ្យប្រទេស​នានា ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​បន្ថែមទៀតលើ​ប្រទេស​រុស្ស៊ី​ ក្នុង​គោលបំណងដើម្បី​ព្យាយាមបញ្ចប់សង្គ្រាម​។​ ​

លោក Zelenskyy បានប្រាប់ឱ្យដឹងថា ទណ្ឌកម្ម​បច្ចុប្បន្ន​គឺ​មិនទាន់​គ្រប់គ្រាន់ នូវ​អ្វីដែល​ត្រូវការ​ចាំបាច់​ដើម្បី​បញ្ឈប់​រុស្ស៊ី និង​បញ្ឈប់​សង្គ្រាម​នោះទេ​។លោកបាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន​ ផងដែរ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​ដើម្បី​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយរុស្ស៊ី និង​ហាមឃាត់​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី ខណៈដែល​សហភាព​អឺរ៉ុប​បានអនុម័ត​ទណ្ឌកម្ម​ថ្មី រួមមានទាំង​បម្រាម​ហាមឃាត់​លើ​ការ​នាំចូល​ធ្យូងថ្ម​។​ មេដឹកនាំ​អ៊ុយ​ក្រែ​នបាន​ស្វាគមន៍ ​ចំពោះ​ការវិល​ត្រឡប់មកវិញ​របស់​អ្នកការទូត​ទួរគី ស្លូ​វេ​នី និងប្រទេស​លី​ទុយ​អា​នី​មកកាន់​ទីក្រុង​គី​វ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេងទៀតបើកស្ថានទូត​របស់ពួកគេ​ ឡើងវិញ​នៅក្នុង​រដ្ឋធានី​នេះ៕