រុស្ស៊ី៖ លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់ Newsweek ថា លោកខាងលិចកំពុងរករឿងរុស្ស៊ី។ លោក Anatoly Antonov បានព្រមានថា សកម្មភាពបែបនេះគឺគ្រោះថ្នាក់ណាស់។ វាអាចនាំឲ្យសហរដ្ឋអាមេរិក និងសហព័ន្ធរុស្ស៊ីដើរចូលទៅរកការប្រឈមដាក់គ្នាខាងយោធាដោយផ្ទាល់៕