ប្រទេស​អ៊ុយ​ក្រែ​ន​ ​រំពឹង​ថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ថ្មី​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ឆាប់ៗ​នេះ

អ៊ុយ​ក្រែ​ន៖ ប្រទេស​អ៊ុយ​ក្រែ​ន​ ​រំពឹង​ថា រុស្ស៊ី​នឹង​បើក​ការវាយប្រហារ​ថ្មី​ទ្រង់ទ្រាយ​ធំ​ក្នុង​ពេល​ឆាប់ៗ​នេះ ខណៈ​មេដឹកនាំ​អូទ្រីស​បាន​និយាយ​ថា លោក​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ការ​បញ្ចប់​សង្គ្រាម​ បន្ទាប់ពី​លោក​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។ រដ្ឋធានី ​Kyiv និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​របស់​ខ្លួន​កំពុង​ត្រៀម​សម្រាប់​សមរភូមិ​ថ្មី​។

​លោក Oleksandr Motuzyanyk អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានលើកឡើងថា ការ​ប្រយុទ្ធ​ដ៏​សកម្ម​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​តំបន់​ទាំងនេះ​ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ខាងមុខ។