លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រាប់ឱ្យដឹង កាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងហាមឃាត់ការនាំចូលដែកពីរុស្ស៊ី ហើយនឹងឈប់ផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួនដល់ប្រទេសរុស្ស៊ី

(ឡង់ដ៍)៖ លោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានប្រាប់ឱ្យដឹង កាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសនឹងហាមឃាត់ការនាំចូលដែកពីរុស្ស៊ី ហើយនឹងឈប់ផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួនដល់ប្រទេសរុស្ស៊ីផងដែរ។ នេះបើតាមកាផ្សាយ របស់សារព័ត៌មាន TASS នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

លោកស្រី Liz Truss  បានបញ្ចាក់យ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៤ ខែមេសាទៅ យើងនឹងហាមឃាត់ការនាំចូលដែក និងដែកថែបពីរុស្ស៊ី ក៏ដូចជាការនាំចេញនូវបច្ចេកវិទ្យា quantum និងសម្ភារៈទំនើបៗទៅកាន់រុស្ស៊ីផងដែរ»