សហរដ្ឋអាមេរិក៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធម្សិលមិញបានអនុម័តទឹកប្រាក់ចំនួន ៨០០លានដុល្លារជាជំនួយថ្មីដល់អ៊ុយក្រែន រួមមានកាំភ្លើងធំ និងឧទ្ធម្ភាគចក្រ ដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងការវាយលុករបស់រុស្ស៊ី។
លោក Biden បានប្រកាសផ្តល់ជំនួយថ្មីនេះ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្របសម្រួលការផ្តល់ជំនួយដែលលោកបាននិយាយថា រួមមានទាំងប្រព័ន្ធកាំភ្លើងធំ កាំភ្លើងធំ និងរថពាសដែកក៏ដូចជាឧទ្ធម្ភាគចក្រ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន លោកបានអរគុណដល់សហរដ្ឋអាមេរិក សម្រាប់ជុំថ្មីនៃជំនួយយោធាក្នុងទឹកប្រាក់ ៨០០លានដុល្លារ៕