អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ីបាន​ដណ្ដើមយក​ទីក្រុង Kreminna ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន

អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ីបាន​ដណ្ដើមយក​ទីក្រុង Kreminna ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដក​ចេញពី​ទីក្រុង​នេះ។ ទីក្រុង Kreminna ក្លាយ​ជា​ទីក្រុង​ដំបូង​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ត្រូវ​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​បាន ​ចាប់​តាំង​ពី​ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​ជាថ្មី​នៅ​ក្នុង​តំបន់ Donbas ​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Serhiy Gaidai អភិបាល​តំបន់ Luhansk បានធ្វើសន្និសីទ​សារព័ត៌​មាន​​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង Kreminna បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងទ័ព​រុស្ស៊ី​ហើយ​។ លោកបានបន្តថា ​លោកមិនអាចបញ្ជាក់​ឲ្យ​​ច្បាស់​លាស់​ទេ​ថា ​តើ​អាច​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ប៉ុន្មាន​នាក់ ដោយ​លើក​ឡើង​ថា គេ​មិន​អាច​គណនា​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​ស៊ីវិល​បានទេ​៕