​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ត្រៀមខ្លួនជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin

អ៊ុយ​ក្រែ​ន៖ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​ត្រៀមខ្លួនជាស្រេច​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel ជាមួយលោក Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​នបានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយថា លោក​តែងតែ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចរចា​អំពី​ការបញ្ចប់​សង្គ្រាមជាមួយ​លោក ​Putin ប៉ុន្តែ​មិន​ជឿថា ​រុស្ស៊ី​ចង់​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។

លោក Dmitry Peskov ​អ្នកនាំពាក្យ​របស់​វិមាន​ក្រឹម​ឡាំង បានប្រាប់ថាប្រទេស​រុស្ស៊ីបានបង្ហាញ​ដល់​អ៊ុយ​ក្រែ​ន​នូវ​សេចក្តីព្រាង​ឯកសារ​ ចំពោះ​ការទាមទារ​របស់ខ្លួន​ជា​ផ្នែក​នៃ​កិច្ចចរចា​សន្តិភាព ហើយ​ពេលនេះ​កំពុង​រង់ចាំ​ការឆ្លើយ​តប​ពី​ទីក្រុង​គៀ​វ។ ​​លោក Peskov បាននិយាយ​ក្នុង​សន្និសីទ​ជាមួយ​អ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិតកាលពី​ថ្ងៃ​ពុធ​ថា ប្រទេសរុស្ស៊ី​បានអនុម័ត​លើ​សេចក្តីព្រាង​ឯកសារ​ ដែលមាន​ចែង​ច្បាស់លាស់​ទៅកាន់​អ៊ុយ​ក្រែ​ន ហើយ​ពេលនេះយើង​កំពុង​រង់ចាំ​ការឆ្លើយតប​។ ​ទីក្រុង​មូ​ស្គូ​បានទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន​បោះបង់បំណង​ដើម្បី​ចូលរួម​ជាមួយ ​NATO​

លោក Zelenskyy ​បាន​និយាយថា ខ្លួន​នឹង​យល់ព្រម​ចំពោះ​រឿងនេះ​ ជា​ថ្នូរ​ទៅនឹង​ការធានាបាន​សន្តិសុខ​ពី​ប្រទេស​មួយចំនួន​។ ខណៈ​ទាហាន​រុស្ស៊ី​បាន​បន្ត​ការវាយប្រហារ​ជាថ្មី​ លោកបាន​ជំរុញ​ឱ្យ​ប្រទេសលោកខាងលិច​បន្ត​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ និង​អនុវត្ត​ការហាមឃាត់​ទាំងស្រុង​លើ​ការនាំចូល​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី​៕