(លីសបោន)៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បាននិយាយថាប្រទេសរបស់លោក ត្រូវការអាវុធបន្ថែមជាចាំបាច់ ដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៉ី ហើយអំពាវនាវឱ្យបណ្ដាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម បន្ថែមទៀតលើមូស្គូ។
លោក ហ្សេលេនស្គី ថ្លែងនាឱកាសនោះ បានបញ្ជាក់ដូច្នេះថា «នៅក្នុងសង្រ្គាមរយៈពេល ៥៧ថ្ងៃមកនេះ, មានទីក្រុងច្រើនជាង ១,០០០ របស់ អ៊ុយក្រែនត្រូវបានគ្រប់គ្រងដោយពួកឈ្លានពាន ដែលនៅតែបន្តបំផ្លិចបំផ្លាញទីក្រុងរបស់យើងជាច្រើនទៀត»។ លោកបានបន្ថែមដោយ ចោទប្រកាន់ថា កងទ័ពរុស្ស៉ីបានប្រព្រឹត្តអំពើសាហាវឃោរឃៅជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុង Mariupol ដែលកំពុង រងការទម្លាក់គ្រាប់បែក ផងដែរ៕