(UN)៖ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ នឹងធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងមូស្គូនិងទីក្រុងកៀវនៅសប្តាហ៍ក្រោយ ហើយនឹងជួបជាមួយប្រធានានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូង គិតចាប់តាំង ពីការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ។
លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស ទៅទីក្រុងមូស្គូ នៅថ្ងៃទី២៦ ខែមេសា បន្ទាប់មក លោក Guterres នឹងបន្តដំណើរទៅកាន់ ទីក្រុងកៀវនៅថ្ងៃទី២៨ ខែមេសា ហើយលោកនឹងជួបជាមួយលោក ហ្សេលេនស្គី ៕