(កៀវ)៖ នៅថ្ងៃអាទិត្យ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសទាំងពីរ កើតមានឡើង នៅចំពេលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងដំណាក់កាល២ នៃសង្រ្គាម។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដែលជាអ្នកប្រកាសពីដំណើរទស្សនកិច្ចខាងលើ ក៏បានអំពាវនាវជាថ្មីផងដែរឱ្យមាន ការរៀបចំកិច្ចប្រជុំមួយរវាងលោក និងលោកប្រធានាធិបតីរុស្ស៉ី ពូទីន ដើម្បីបញ្ចប់សង្រ្គាម។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះ គឺជាអ្នកត្រូវបញ្ចប់វាទៅវិញ»៕