នៅថ្ងៃពុធនេះ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោស អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិលគឺ លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់សំណុំរឿងពុករលួយ

(ណៃពិដោ)៖ បើតាមការផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ។ នៅថ្ងៃពុធនេះ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្រេចផ្តន្ទាទោស អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិលគឺ លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់សំណុំរឿងពុករលួយ។

ក្នុងចំណោមបទចោទប្រកាន់សរុបចំនួន១១ ប្រឆាំងលើលោកស្រី ដែលពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបទចោទប្រកាន់មួយៗ មានទម្ងន់ទោសជាអតិបរមាស្មើនឹង ១៥ឆ្នាំផងដែរ។ សម្រាប់សវនាការនាថ្ងៃពុធនេះ គឺត្រូវបានធ្វើឡើងដោយមិនឱ្យមានអ្នកកាសែតចូលរួមឡើយ ហើយមេធាវីរបស់លោកស្រី ស៊ូជី ក៏ត្រូវបានហាមឃាត់មិនឱ្យនិយាយអ្វី ប្រាប់ក្រុមអ្នកសារព័ត៌មានដែរ៕