ការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងប្រមាណ១៤ភាគរយ នាដើមឆ្នាំ២០២២

ព្រះសីហនុ៖ ការដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងប្រមាណ១៤ភាគរយ នាដើមឆ្នាំ២០២២ នេះបើតាមការបញ្ចាក់ របស់មន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមជម្រាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍន៍ទៅមុខឲ្យមានផែជម្រៅទឹកជាង១៧ម៉ែត្រ ដែលអាចឲ្យនាវាធំៗចូលចតបាន ដោយមិនចាំបាច់ផ្ទេរទំនិញនៅកំពង់ផែប្រទេសផ្សេងៗទៀតឡើយ៕