ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម ចន សេនឌឺសុន អតីតមេបញ្ជាការកងទ័ពអ៊ុនតាក់ និងលោកជំទាវ ព្រមទាំងសហការីចូលក្រាបថ្វាយបង្គំគាល់។