លោក Sergey Lavrov ៖ ខួប​នៃ​ការ​រំដោះ​ប្រទេស​រុស្ស៊ី​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២ ​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​

រុស្ស៊ី៖ លោក Sergey Lavrov ប្រមុខ​ការទូត​រុស្ស៊ី បានប្រាប់ឱ្យដឹងក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Mediaset របស់​អ៊ីតាលី​កាលពី​ថ្ងៃអាទិត្យ​ថា នៅ​ថ្ងៃ​ទី៩ ខែឧសភានេះ ត្រូវជាខួប​នៃ​ការ​រំដោះ​ប្រទេស​រុស្ស៊ី​នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​លោក​លើក​ទី២ ​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​យោធា​របស់​ទីក្រុង Moscow ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​ទេ​។

សូមជម្រាបថា បណ្ដា​​លោក​ខាង​លិច និង​ក្រុម​អ្នក​វិភាគ​បាន​រំពឹង​ថា​ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មានបំណង​ប្រកាស​ជ័យជម្នះក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ចំ​ថ្ងៃ​អបអរ​ទិវា​៩​ឧសភា៕