សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម លើក្រុមបាល់ទាត់​រុស្ស៊ី​ ដោយសារតែ​​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

​ ​បាល់ទាត់៖ ក្រុមបាល់ទាត់​នារីរបស់​រុស្ស៊ី​នឹងមិន​អាច​ចូលរួម​ការប្រកួត​បាល់​ទាត់​ស្ត្រី​ជើងឯក​អឺរ៉ុប​ឆ្នាំ២០២២ នេះបានទេ នេះបើតាមសហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម ដោយសារតែ​​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បានបញ្ចាក់ថា ​ក្លិប​បាល់ទាត់​រុស្ស៊ី​ក៏​នឹង​មិនអាច​ចូលរួម​កម្មវិធី​ប្រកួត​របស់ UEFA នៅ​រដូវ​កាល​ក្រោយ​ដែល​រួមមាន UEFA Champions League និង Europa League ជាដើម​។ ការស្នើររបស់រុស្ស៊ី​ដែល​ដាក់​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ Euro 2028 រឺ 2032 នោះ​ក៏​ត្រូវ​បាន​បដិសេធ​ផងដែរ​៕