អាល្លឺម៉ង់ បាននិយាយពីការ គាំទ្ររបស់ខ្លួនចំពោះការទទួលយក ហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO)

(បែរឡាំង)៖ បើយោងតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២។

អាល្លឺម៉ង់ បាននិយាយពីការ គាំទ្ររបស់ខ្លួនចំពោះការទទួលយក ហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិករបស់អង្គការណាតូ (NATO) បន្ទាប់ពីប្រទេសដែលរក្សាអព្យាក្រឹតជាយូរមកហើយទាំងពីរនេះ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចូលរួមជាមួយបក្សសម្ព័ន្ធយោធាមួយនេះ។

លោក អូឡាហ្វ សូលស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ចាក់ថា «សម្រាប់ពួកយើង វាច្បាស់ណាស់ថានឹងគាំទ្រចំពោះសមាជិកភាពថ្មីនេះ សូម្បីតែមុនពេលចូលជាសមាជិក NATO ក៏ដោយ ក៏ពួកគេអាចពឹងផ្អែកលើការគាំទ្ររបស់អាល្លឺម៉ង់បានដែរ»