(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការវិនិយោគ និងធ្វើពាណិជ្ជកម្ម។
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដោយបានចូលជួបថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរបស់រដ្ឋ ក៏ដូចជាវិស័យឯកជន ដើម្បីស្វែងរកឱកាសពង្រីកការធ្វើពាណិជ្ជ និងវិនិយោគផងដែរ៕