ហ្វាំងឡង់៖ លោក Ben Wallace រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស បានឱ្យដឹងថា លោកបានពិនិត្យ សមយុទ្ធយោធាក្នុងប្រទេសហ្វាំងឡង់ភាគខាងលិច ដែលចូលរួមដោយកងទ័ពមកពីចក្រភពអង់គ្លេស ឡាតវី សហរដ្ឋអាមេរិក និងអេស្តូនី។ លោកបានបន្តថា ចំពោះការគាំទ្រដ៏មុតមាំ នៃប្រទេសលោកសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលមានលទ្ធភាពខ្ពស់ក្នុងការចូលជាសមាជិកសម្ព័ន្ធយោធា NATO ផងដែរ៕