នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០ព្រឹក រដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្ពានគីហ្សូណា ដល់រង្វង់មូលត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម ដើម្បីសម្រួលដល់ក្បួនដង្ហែសព ឯកឧត្ដម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រខេត្តកំពង់ចាម។