(កៀវ)៖ លោក វីយ៉ាឆេសស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) សមាជិកសភាជាន់ខ្ពស់រុស្ស៉ី បានធ្វើការចោទប្រកាន់ថា ក្រុងវ៉ាស៊ីនតោន កំពុងសម្របសម្រួលប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន ដែល លោកផ្ទាល់បានចាត់ទុកថា សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងសកម្មភាពយោធាប្រឆាំងរុស្ស៉ី។
លើឆាណែល Telegram កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី បាននិយាយថា «ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការសម្របសម្រួលប្រតិបត្តិការយោធា ដែលនេះជាការចូលរួមដោយផ្ទាល់ក្នុងសកម្មភាព យោធាប្រឆាំងនឹងប្រទេសរបស់យើង»។ លោក Volodin មិនបានផ្ដល់ភស្តុតាង ឬព័ត៌មានលម្អិតអ្វីបន្ថែមលើសពីនេះទេ។
សូមបញ្ចាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO បានផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធាប់ឱ្យទីក្រុងកៀវ ជាបន្តបន្ទាប់ក្នុងការ ទប់ទល់នឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៉ីផងដែរ៕