នៅថ្ងៃចន្ទម្សិលមិញ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក  បានចុះហត្ថលេខាលើច្បាប់មួយ ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី

(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទម្សិលមិញ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក  បានចុះហត្ថលេខាលើច្បាប់មួយ ក្នុងការពន្លឿនការបញ្ជូនសម្ភារយោធា និងអាវុធទៅឱ្យអ៊ុយក្រែន ដែលកំពុងប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

លោក បៃដិន ក្នុងពិធីចុះហត្ថលេខាលើច្បាប់នេះផងដែរ បានកត់សម្គាល់ថាសហរដ្ឋអាមេរិក បាន និងកំពុងគាំទ្រដល់អ៊ុយក្រែន ដើម្បីការពារ ប្រទេសរបស់ខ្លួន និងប្រជាធិបតេយ្យប្រឆាំងនឹងសង្រ្គាមដ៏សាហាវឃោរឃៅរបស់ រុស្ស៉ី។ លោកបានបន្តថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់សម្បទាននយោបាយក្នុងសភាជាតិ សំដៅទទួលបានការអនុម័តយ៉ាងឆាប់រហ័សលើសំណើកញ្ចប់ថវិកា ៣៣ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន៕