កាលពីថ្ងៃអង្គារម្សិលមិញ កម្លាំងប្រដាប់អាវុធបេឡារុស បាននិយាយថា ខ្លួននឹងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេសក្នុងតំបន់ចំនួន ៣ ដែលស្ថិតនៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន

(មីនស្ត៍)៖ កាលពីថ្ងៃអង្គារម្សិលមិញ កម្លាំងប្រដាប់អាវុធបេឡារុស បាននិយាយថា ខ្លួននឹងដាក់ពង្រាយកងទ័ពប្រតិបត្តិការពិសេសក្នុងតំបន់ចំនួន ៣ ដែលស្ថិតនៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយប្រទេសអ៊ុយក្រែន ខណៈ ប្រធានាធិបតីបេឡារុស បានលើកឡើងពីតួនាទីនៃមីស៉ីលផលិតឡើងដោយរុស្ស៉ី សម្រាប់វិស័យការពារជាតិ។

កាលពីខែមីនាកន្លងទៅ បេឡារុស ធ្លាប់បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន មិនបានចូលរួមក្នុងអ្វីដែល ទីក្រុងមូស្គូហៅថា «ប្រតិបត្តិការយោធាពិសេស» ក្នុងប្រទេសអ៊ុយក្រែននោះទេ។

លោក វីកទ័រ ហ្គូឡាវិច (Viktor Gulevich) អគ្គនាយសេនាធិការយោធាបេឡារុស បានបញ្ចាក់ថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជា ប៉ូឡូញ លីទុយអានី និងឡេតូនី នៅតែបន្តបង្កើនវត្តមានយោធារបស់ពួកគេនៅតាមព្រំដែននៃប្រទេសបេឡារុស ដោយបានកើនឡើងច្រើនជាង ២ដង ក្នុងរយៈពេល ៦ខែកន្លងមកនេះ»