កាលពី​ថ្ងៃ​សុក្រម្សិលមិញ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ បានប្រាប់ឱ្យដឹងថា កិច្ចពិភាក្សាកំពុងបន្ត​ទាក់ទង​នឹង​ការជម្លៀស​ក្រុមគ្រូពេទ្យ​យោធា និង​អ្នក​ប្រយុទ្ធ​ដែល​រងរបួស​ធ្ងន់​ចេញពីរោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupol

អ៊ុយ​ក្រែ​ន៖ កាលពី​ថ្ងៃ​សុក្រម្សិលមិញ ​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ បានប្រាប់ឱ្យដឹងថា កិច្ចពិភាក្សាកំពុងបន្ត​ទាក់ទង​នឹង​ការជម្លៀស​ក្រុមគ្រូពេទ្យ​យោធា និង​អ្នក​ប្រយុទ្ធ​ដែល​រងរបួស​ធ្ងន់​ចេញពីរោងចក្រ​ដែកថែប Azovstal នៅ​ទីក្រុង Mariupolលោក Volodymyr Zelenskyy បានបន្តថា អ្នក​សម្រុះសម្រួល​របស់លោក​កំពុង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធានាបាន​នូវ​ការឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​នៅតែ​ជាប់​នៅ​ខាងក្នុង​រោងចក្រ​ដែកថែប ​ជាទីតាំង​ការពារ​ចុងក្រោយ​នៃ​ការតស៊ូ​របស់​អ៊ុយ​ក្រែ​ន​នៅក្នុង​ទីក្រុង​កំពង់ផែ​ភាគខាងត្បូង​ដែល​រង​ការ​បំផ្លាញ​។

លោក Zelenskyy បានបញ្ចាក់ថា ​អំពី​ការ​កើន​ឡើង ​នៃ​តំបន់​ដែលកងកម្លាំង​អ៊ុយ​ក្រែ​ន ដណ្តើមបានការ​កាន់កាប់​មក​វិញ ប៉ុន្តែ​មិនបានបញ្ជាក់​ច្បាស់​អំពី​ទាហាន​រុស្ស៊ីដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការ​ប្រយុទ្ធ និង​ការខូចខាត​សម្ភារៈ​យោធា​នោះទេ​៕