ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មកទល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំង កូវីដ-១៩ ជាង៥០លានដូលហើយ ខណៈដែលជិត ៣០លានដូល គឺជាវ៉ាក់សាំងដែលកម្ពុជាបានទិញដោយប្រើប្រាស់លុយខ្លួនឯង។ សម្តេចក៏បានប្រកាសដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា «ការបញ្ជាទិញវ៉ាក់សាំងពីចិនបានពេលណា ត្រូវបញ្ជូនលុយឱ្យគេភ្លាម រួមទាំងសេវាដឹកជញ្ជូនផងដែរ»៕