លោក ចូ បៃដិនប្រធានាធិបតីអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២  ស៊ុយអែត និងហ្វាំងឡង់ បានរគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ថា លោក ចូ បៃដិនប្រធានាធិបតីអាមេរិក ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រដាក់ពាក្យសុំចូលជាសមាជិកណាតូ (NATO) របស់ប្រទេសទាំង២  ស៊ុយអែត និងហ្វាំងឡង់ បានរគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធសប្ដាហ៍នេះ ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលណាតូជាផ្លូវការ ហើយការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថាជំរុញដោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ប៉ុន្តែ សមាជិកភាពរបស់ប្រទេសទាំង២ កំពុងជួបឧបសគ្គរាំងស្ទះដោយសារតែការជំទាស់ពីតួកគីដែលជាសមាជិកណាតូ ដ្បិត ដើម្បីចូលបក្សសម្ព័ន្ធយោធាមួយទាំងស៊ុយអែត និងហ្វាំងឡង់ ចាំបាច់ទទួលបានសំឡេងគំាទ្រកង់សុងស៊ីសពីប្រទេសជាសមាជិកណាតូទាំង៣០ ប្រទេស។

លោក បៃដិន បានបញ្ជាក់ថា «ការបន្ថែមសមាជិកថ្មីក្នុងណាតូ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ដ្បិតគោលដៅចម្បងរបស់ ណាតូគឺការពារប្រឆាំងនឹងការឈ្លានពានតែប៉ុណ្ណោះ»៕