ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វាយ​រុញ​ឲ្យ​ត្រឡប់​ក្រោយ​នៅ​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​ពី​កងកម្លាំង​រុស្ស៊ី

អ៊ុយក្រែន៖ ទាហាន​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​វាយ​រុញ​ឲ្យ​ត្រឡប់​ក្រោយ​នៅ​ក្នុង​ទីក្រុង Severodonetsk ភាគ​ខាងកើត ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​ពី​កងកម្លាំង​រុស្ស៊ី ហើយ​ពេលនេះ​គ្រប់គ្រង​បានតែ​តំបន់​ជាយក្រុង​មួយ​ចំនួន​ប៉ុណ្ណោះ​។ ​រុស្ស៊ី​បាន​ផ្ដុំ​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​តូច​ភាគ​ខាងកើត​មួយ​នេះ ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ដើម្បី​ដណ្ដើមយក​ខេត្ត​នៅ​ជុំវិញ​នោះ ជំនួស​សង្គ្រាម​តំណាង​របស់​ក្រុម​ផ្ដាច់​ខ្លួន​។

អ៊ុយ​ក្រែ​នបន្ទាប់ពី​ការ​អះ​អាង​ថា ​កងកម្លាំង​របស់​ខ្លួន​បាន​រុញ​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ក្រោយ និង​ដណ្ដើម​បាន​ទីក្រុង​នេះ​ពាក់កណ្ដាល​មកវិញ​ នៅ​ក្នុង​ការ​វាយបក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល អភិបាល​តំបន់ Luhansk បាន​និយាយ​ថា ​ភាគច្រើន​នៃ​ទីក្រុង​នេះ​ត្រូវ​ធ្លាក់​ចូល​ក្នុង​ដៃ​រុស្ស៊ី​ជាថ្មី​៕