អ៊ុយក្រែន៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងវាយប្រហាររុលទៅមុខទប់ទល់នឹងកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Severodonetsk ភាគខាងកើត ការទប់ទល់និងវាយប្រហារនានារបស់កងកម្លាំងអ៊ុយក្រែន បាន ជោគជ័យនៅក្នុងភាគខាងជើង និងខាងត្បូង ផងដែរ។
លោក Hennadiy Lahuta ប្រធានរដ្ឋបាលយោធាខេត្ត Kherson បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរំដោះយកភូមិចំនួន២០។ ដោយឡែក កងទ័ពជើងទឹកអ៊ុយក្រែនក៏បាននិយាយនៅលើបណ្ដាញសង្គម Facebook ផងដែរថា ការបាញ់មីស៊ីលប្រឆាំងនាវារបស់ខ្លួនបានបង្ខំឲ្យនាវារុស្ស៊ីដកថយចម្ងាយ ១០០គីឡូម៉ែត្រពីដីគោក និងជំរុញរុស្ស៊ីឲ្យដាក់មីស៊ីលប្រឆាំងនាវាប្រើដោយថាមពលថ្ម Bal និង Bastion នៅលើតំបន់ Crimea។