(UN)៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសចំពោះការបាញ់សម្លាប់ បុគ្គលិករបស់អង្គការសុខភាពពិភពលោក (WHO) នៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ។
លោក ម្យូ មីនទួត (Myo Min Htut) ដែលជាបុគ្គលិកផ្នែកបើកបររបស់ WHO រយៈពេល៥ឆ្នាំមកហើយនោះ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធសប្តាហ៍នេះ ពេលកំពុងជិះម៉ូតូ ក្នុងទីក្រុង ម៉ឡាំយីន (Mawlamyine) នៃរដ្ឋមន (Mon) ក្បែរព្រំដែនជាមួយប្រទេសថៃ ។ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលយោធា មិនបានឆ្លើយតបចំពោះសំណើសុំធ្វើអត្ថាធិប្បាយនោះទេ ៕