(កៀវ)៖ លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) ប្រធានសហភាពគណកម្មការសហភាពអឺរុប បានបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅថ្ងៃសៅរ៍ម្សិលមិញ ដើម្បីពិភាក្សាជាមួយ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ជុំសមាជិកភាពរបស់អ៊ុយក្រែន ក្នុងសហភាពអឺរុប (EU)។
លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន បានប្រាប់សារព័ត៌មានថា «កិច្ចពិភាក្សាផ្តោតលើការវាយតម្លៃរបស់យើង អំពីការត្រៀមខ្លួនរបស់អ៊ុយក្រែន ដែលត្រូវបានចាត់ទុកជាបេក្ខភាពប្រទេសសមាជិករបស់ EU និងការធ្វើកំណែទម្រង់ណាមួយប្រសិនបើត្រូវការ»។ លោកស្រីបន្តថា «ការវាយតម្លៃស្តីពីសមាជិកភាពនេះ នឹងត្រូវបង្ហាញ ក្នុងពេលឆាប់ៗខាងមុខនេះ»៕