(ភ្នំពេញ)៖ ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 ពូល D នៅប្រទេសឥណ្ឌា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតចុងក្រោយដោយជួប ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ។
សូមបញ្ចាក់ផងដែរថា ក្រុមទាំងពីរអស់ឱកាសសម្រាប់ប្រជែងយកកៅអីទៅជុំផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីក្រុមទាំងពីរប្រកួតចាញ់ ទាំងពីរប្រកួតដូចគ្នាដោយ គោព្រៃកម្ពុជា ចាញ់ឥណ្ឌា ២-០ និងចាញ់ហុងកុង ៣-០ សម្រាប់អាហ្វហ្គានីស្ថាន បានចាញ់ ហុងកុង ២-១ និងបន្តចាញ់ ឥណ្ឌា ២-១ ៕
សម្រាប់ការប្រកួតបង្គ្រប់កិច្ចនេះដែរ លោក ហុងដា ដែលជាគ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានផ្ដោតសំខាន់ក្នុងការស្វែងរកគ្រាប់បាល់ លោកបានលើកឡើងថា «ពិតណាស់យើងបានចាញ់ ២ប្រកួតកន្លងទៅ ហើយនេះគឺជាការប្រឹងប្រែងបន្ដទៀត សម្រាប់ការប្រកួតជាមួយក្រុមអាហ្វហ្គានីស្ថាន ដើម្បីប្រឹងប្រែងរកឱកាសក្នុងការទាត់បញ្ចូលទីរបស់ពួកគេ។ សម្រាប់ការរៀបចំក្រុម យើងព្យាយាមប្រើទិចនិចនៃការប្រកួត បត់បែនទៅតាមក្រុមដែលជាគូប្រកួតប្រជែងរបស់យើង»៕