អន្ដរជាតិ៖ រដ្ឋមន្រ្តីការពារជាតិសម្ព័ន្ធណាតូ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបជុំគ្នានៅទីស្នាក់កណ្តាលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីគិតគូររឿងផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិក កាណាដា និងអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយបន្ថែមទៀត ស្របពេលដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានផ្តល់អាវុធរយៈចម្ងាយឆ្ងាយ ដែលពួកគេអះអាងថា វានឹងអាចធ្វើឲ្យមានភាពខុសប្លែកគ្នាក្នុងសង្រ្គាម ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន មានកម្លាំង និងអាវុធតិចជាងរុស្ស៊ី៕