នៅថ្ងៃសុក្រ ខែមិថុនា ឆ្នាំ២០២២នេះ លោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់ឱ្យដឹងថា លោកនឹងទៅចូលរួម កិច្ចប្រជុំដ៏សំខាន់មួយរបស់បក្សសម្ព័ន្ធយោធា NATO ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ

(ស៊ីដនី)៖ នៅថ្ងៃសុក្រ ខែមិថុនា ឆ្នាំ២០២២នេះ លោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រាប់ឱ្យដឹងថា លោកនឹងទៅចូលរួម កិច្ចប្រជុំដ៏សំខាន់មួយរបស់បក្សសម្ព័ន្ធយោធា NATO ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅចុងខែមិថុនានេះ ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រឹងទំនាក់ទំនង និងប្រមូលកម្លាំងសម្ព័ន្ធមិត្តដើម្បីឆ្លើយតបទៅនឹងសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។

លោក អាន់ថូនី អាល់បានីស បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំ NATO ជាអាទិភាព…ដើម្បីបង្ហាញ ការគាំទ្រដល់ប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី»

សូមបញ្ចាក់ថា អូស្ត្រាលីដែលមិនមែនជាសមាជិក NATO ក៏បានផ្ដល់ការគាំទ្រដល់អ៊ុយក្រែនផងដែរ ក្នុងនោះរួមមានទាំងការបញ្ជូនជំនួយមនុស្សធម៌ និងបរិក្ខារយោធាមួយចំនួន ព្រមទាំងចូលរួមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូ៕