(ហែលសិនគី)៖ លោកឧត្ដមសេនីយ៍ ទីម៉ូ គីវីនិន (Timo Kivinen) ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ បានប្រាប់ឱ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនអស់រយៈពេលរាប់សិបឆ្នាំមកហើយ សម្រាប់ការវាយប្រហារណាមួយពីសំណាក់រុស្ស៉ី បើការវាយប្រហារកើតឡើងមែននោះ។
លោក គីវីនិន បានបញ្ចាក់ថា «យើងបានអភិវឌ្ឍសមត្ថភាពការពារជាតិ របស់យើង ដើម្បីត្រៀមសម្រាប់សង្រ្គាមដូចសព្វថ្ងៃ (នៅអ៊ុយក្រែន)។ អ៊ុយក្រែន បាន និងកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៉ី ដូច្នេះហ្វាំងឡងក៏អាចធ្វើបានដូចគ្នាដែរ បើមានការវាយប្រហារណាមួយកើតឡើង»។
សូមបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិក NATO ជាផ្លូវការហើយ ដោយសារតែបារម្ភពីសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ប៉ុន្តែកំពុងប្រឈមមុខនឹងឧបសគ្គ ដោយសារតែការជំទាស់ពីប្រទេសតួកគី ហើយស្រមពេលជាមួយគ្នា រុស្ស៉ីក៏បានព្រមានចាត់ វិធានការឆ្លើយតបផងដែរ ប្រសិនបើ NATO ដាក់ពង្រាយសព្វាវុធលើទឹកដីប្រទេសទាំង២នេះ៕