នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិកបាននិយាយថា នឹងផ្តល់ជំនួយយោធាបន្ថែម ៤៥០លានដុល្លារទៀត ដល់អ៊ុយក្រែនដែល ក្នុងនោះរួមបញ្ចូលទាំង ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ

(វ៉ាស៉ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិកបាននិយាយថា នឹងផ្តល់ជំនួយយោធាបន្ថែម ៤៥០លានដុល្លារទៀត ដល់អ៊ុយក្រែនដែល ក្នុងនោះរួមបញ្ចូលទាំង ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ។

ជំនួយនេះផងដែរ ត្រូវបានគេរំពឹងថានឹងអាចប្រកាសឆាប់ៗនេះ ដែលកញ្ចប់ជំនួយនេះនឹងរួមបញ្ចូលការផ្តល់ ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ HIMARS បន្ថែមទៀតទៅកាន់ទីក្រុងកៀវ ប៉ុន្តែចំពោះព័ត៌មានលម្អិតនៃកញ្ចប់ជំនួយនេះ អាចនឹងត្រូវផ្លាស់ប្តូរនៅពេលសម្រេចចុងក្រោយ។

សូមជម្រាបថា លោក បៃដិន កាលពីសប្តាហ៍មុន ទើបតែបានផ្តល់ជំនួយយោធាចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលរួមមានប្រព័ន្ធប្រឆាំងនាវា គ្រាប់រ៉ុក្កែត កាំភ្លើងធំ និងគ្រាប់រំសេវជាដើម៕