អ៊ុយក្រែន៖លោក Oleksandr Stryuk ​អភិបាល​ទីក្រុង Severodonetsk បាននិយាយថា ​រុស្ស៊ី​ពេលនេះ​កំពុង​គ្រប់គ្រង​ទីក្រុង Severodonetsk

អ៊ុយក្រែន៖លោក Oleksandr Stryuk ​អភិបាល​ទីក្រុង Severodonetsk បាននិយាយថា ​រុស្ស៊ី​ពេលនេះ​កំពុង​គ្រប់គ្រង​ទីក្រុង Severodonetsk ដែល​រង​ការ​ខ្ទេចខ្ទាំ​ខ្លាំង​ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​នលោកបានបន្តថា កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Severodonetsk ទាំងស្រុង ហើយ​កងកម្លាំង​យោធា​របស់​យើង​បាន​ដកថយ ​ដើម្បី​ទៅកាន់​ទីតាំង​ជា​ច្រើន​ទៀត​ដែល​បាន​ត្រៀម​រៀបចំ​។

លោក Oleksandr Stryuk បានបញ្ខាក់ថា ការ​បាញ់​ផ្លោងច្រើន​សប្ដាហ៍​របស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ ​ជន​ស៊ីវិល​ជាច្រើន​បាន​កំពុង​ស្នាក់​នៅ​ក្នុង​រោងចក្រ​គីមី​ដ៏​ធំ Azot ប៉ុន្តែ​លោក Stryuk និយាយ​ថា ​ច្រក​តែមួយគត់​ដែល​អាច​ចាក​ចេញពី​ទីនោះគឺ​ឆ្លងកាត់​តាម​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​៕