(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដើម្បីបន្ដឈ្នះលើជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិ យកចិត្តទុកដាក់បន្តការពារខ្លួន ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា។