កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនានៅ​កីឡដ្ឋាន​ Smart RSN ​របស់​ភ្នំពេញ​ក្រោ​ន ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​របស់កម្ពុជាបានចាប់ផ្ដើម​ហ្វឹកហាត់​ជុំគ្នា​ជា​ផ្លូវការហើយ សម្រាប់ត្រៀម​ការប្រកួត​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Championship 2022 ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខនេះ

បាល់ទាត់៖ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមិថុនានៅ​កីឡដ្ឋាន​ Smart RSN ​របស់​ភ្នំពេញ​ក្រោ​ន ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​របស់កម្ពុជាបានចាប់ផ្ដើម​ហ្វឹកហាត់​ជុំគ្នា​ជា​ផ្លូវការហើយ សម្រាប់ត្រៀម​ការប្រកួត​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៩​ឆ្នាំ​ AFF U19 Championship 2022 ​នៅ​ប្រទេស​ឥណ្ឌូនេស៊ីចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខនេះ ។

លោក​ Kuji Gyotoku  គ្រូបង្វឹក​ជនជាតិ​ជប៉ុន បាននិយាយថា ការប្រមូលផ្ដុំ​ហ្វឹកហាត់​ផ្លូវការ​នេះគឺមាន​រយៈពេល ២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់មក​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​ស្អែក​នេះ។

សូមជម្រាបថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជា (អាយុក្រោម១៩ឆ្នាំ) ស្ថិតក្នុង​ពូ​ល​ B ដែលមានក្រុម ម៉ាឡេស៊ី U19 ​ ទី​ម័​រ​ខាងកើត U19 ​ សិង្ហ​បុរី U19 ​ និង​ឡាវ U19 ​។​ កម្ពុជានឹងត្រូវ​ជួប​ក្រុម​ U19 ​សិង្ហ​បុរី​មុនគេនា​ថ្ងៃទី​០៣ ខែកក្កដា មុន​បន្ដ​ជួប​ម៉ាឡេស៊ីនា​ថ្ងៃទី​០៥ ខែកក្កដា​, ជួប​ឡាវនា​ថ្ងៃទី​០៧ ខែកក្កដា និង​ចុងក្រោយ​ជួប​ទី​ម័​រ​ខាងកើតនា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ នេះ។​ ​

សូមបញ្ចាក់ថា សម្រាប់ពូល ​ A ​វិញគឺមាន​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​, ​ថៃ​, ​មី​យ៉ាន់​ម៉ា​, ​វៀតណាម ប្រ៊ុយណេ និង​ហ្វីលីពីន​