(អាល្លឺម៉ង់)៖ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ និងរដ្ឋមន្រ្តីការពារជាតិហូឡង់ លោកស្រី កាសា អូឡុនហ្គ្រិន (Kajsa Ollongren) បានប្រាប់ឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា អាល្លឺម៉ង់ និងហូឡង់នឹងបញ្ជូនកាំភ្លើងធំចំនួន ៦គ្រឿងបន្ថែមទៀតឱ្យប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរបានបញ្ចាក់ថា «យើងបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន និងមិនចុះញ៉មចំពោះការឈ្លានពាន របស់រុស្ស៉ីដាច់ខាត»។ អង្គការ NATO បានប្រកាសផងដែរថា បានប្រមូលកងទ័ពឱ្យបានច្រើនជាង ៣០០,០០០នាក់ នៅក្នុងការត្រៀមខ្លួនចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ លោកស្រី Lambrecht បានបន្ថែមថា អាល្លឺម៉ង់នឹងបញ្ជូនកងពលមួយក្រុម, កងទ័ពប្រហែល ១៥,០០០នាក់សម្រាប់កងកម្លាំងទាំងនេះ រួមទាំងយន្តហោះប្រហែល ៦៥គ្រឿង និងនាវាប្រហែល ២០គ្រឿងផងដែរ៕