បុរសចំនួន២នាក់ ដែលសង្ស័យជា ចោរប្លន់ធនាគារ បានបាត់បង់ជីវិត ហើយមន្រ្តីប៉ូលិស៦នាក់ បានរងរបួស

(អូតាវ៉ា)៖ កាលពីថ្ងៃអង្គារម្សិលមិញ ហេតុការណ៍បាញ់ប្រយុទ្ធគ្នាមួយនៅឯធនាគារមួយកន្លែង ក្នុងខេត្ត ប៊្រីធីស កូឡុំបៀ (British Columbia) ភាកខាងកើតប្រទេសកាណាដា ដោយបុរសចំនួន២នាក់ ដែលសង្ស័យជា ចោរប្លន់ធនាគារ បានបាត់បង់ជីវិត ហើយមន្រ្តីប៉ូលិស៦នាក់ បានរងរបួស។

អាជ្ញាធរកាណាដា បានចុះទៅដល់ កន្លែងកើតហេតុ ដែលស្ថិតនៅធនាគារម៉ុនរីអាល់ (Bank of Montreal) ក្នុងទីក្រុង សាអានិច (Saanich) លើកោះវែនឃូវើ (Vancouver) នៃខេត្ត ប៊្រីធីស កូឡុំបៀ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានបុរស២នាក់ ប្រដាប់ដោយអាវុធជាច្រើនដើម ព្រមទាំងពាក់អាវក្រោះការពារ បានដើរចូលទៅក្នុងធនាគារ ដែលអាចជាសកម្មភាពប្លន់។

ក្រោយការបាញ់ប្រយុទ្ធគ្នា ខ្មាន់កាំភ្លើងទាំង២នាក់នោះ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុផ្ទាល់ ខណៈមន្រ្តីប៉ូលិស៦នាក់ ក៏បានរងរបួសផងដែរ ប៉ុន្តែហាក់ពុំគំរាមកំហែងដល់អាយុជីវិតទេ៕