(ម៉ានីល)៖ លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) នៅថ្ងៃព្រហស្បតិ៍នេះ បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនជាផ្លូវការហើយ បន្តពីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។
ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Marcos បានអរគុណដល់ប្រជាជន ដែលបានផ្តល់សំឡេងគាំទ្រយ៉ាងច្រើនលើសលប់បំផុត ចំពោះរូបលោកក្នុងការបោះឆ្នោតកាលពីខែឧសភាកន្លងទៅនេះ។ សូមជម្រាបថា ការឡើងកាន់អំណាចនេះ គឺជាការវិលត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើល សម្រាប់គ្រួសារនយោបាយត្រកូល Marcos ដែលត្រូវបានប្រជាជនធ្វើបដិវត្តន៍ ផ្តួលរំលំកាលពីឆ្នាំ១៩៨៦៕