អ៊ុយក្រែន៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែន ១៤៤នាក់ត្រូវបានដោះលែងពីការឃុំឃាំងរបស់រុស្ស៊ី ជាផ្នែកមួយនៃការដោះដូរឈ្លើយសឹក។ យោធាអ៊ុយក្រែនបាននិយាយាថា នេះការដោះដូរឈ្លើយសឹកច្រើនបំផុតចាប់តាំងពីសង្គ្រាមចាប់ផ្តើម។
សូមបញ្ចាក់ថា អ្នកដែលត្រូវបានដោះលែងមាន 95នាក់បានចូលរួមក្នុងការការពារនៅរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែនដែលត្រូវបានបំផ្លាញ មុនពេលកងកម្លាំងរុស្ស៊ីដណ្តើមបានទីក្រុងកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
លោក Denis Pushilin មេដឹកនាំក្រុមផ្តាច់ខ្លួននៅតំបន់ Donetsk បាននិយាយថា ទាហានមានចំនួនស្មើគ្នាត្រូវបានដោះលែងដោយភាគីទាំងពីរ ៕