អ៊ុយក្រែន៖ ក្រុង Moscow ដើម្បីគ្រប់គ្រងតំបន់ Donbas ទាំងមូលពីអ៊ុយក្រែនត្រូវបានផ្ដោតលើទីក្រុង Lysychansk ដែលជាមូលដ្ឋានរឹងមាំនៅសេសសល់ចុងក្រោយរបស់អ៊ុយក្រែននៅក្នុងខេត្ត Luhansk។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ កងទ័ពរុស្ស៊ីបានប្រយុទ្ធ ដើម្បីឡោមព័ទ្ធបន្ទាយចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែន នៅក្នុងភាគខាងកើតប្រទេសអ៊ុយក្រែន។ កងទ័ពរុស្ស៊ី និងក្រុមបំបែកខ្លួនសម្ព័ន្ធមិត្តរបស់ពួកគេបានគ្រប់គ្រងខេត្ត Luhansk 95% និងប្រមាណពាក់កណ្ដាលនៃខេត្ត Donetsk ជាខេត្ត២ បង្កើតបានជាតំបន់ Donbas មានប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី។
លោក Serhiy Haidai អភិបាលខេត្ត Luhansk បានប្រាប់ឱ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងព្យាយាមបិទផ្លូវហាយវ៉េមួយខ្សែដែលត្រូវបានប្រើ ដើម្បីដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ និងឡោមព័ទ្ធទីក្រុងនេះទាំងមូល៕