នៅ​ថ្ងៃ​សុក្រ​នេះ ទីក្រុង​ហុងកុងបាន​ប្រារព្ធ​ខួប ​២៥​ឆ្នាំ​ចាប់តាំងពី​ការប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់​គ្រង​ពី​ចក្រភព​អង់គ្លេស

ចិន៖ នៅ​ថ្ងៃ​សុក្រ​នេះ ទីក្រុង​ហុងកុងបាន​ប្រារព្ធ​ខួប ​២៥​ឆ្នាំ​ចាប់តាំងពី​ការប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់​គ្រង​ពី​ចក្រភព​អង់គ្លេស។

សូមជម្រាបថា ​ទីក្រុង​ហុងកុង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ចិន​គ្រប់​គ្រង​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ១៩៩៧ ជា​ការ​បញ្ចប់​ការសន្យា​រយៈពេល​ ៩៩​ឆ្នាំ។​ ការ​ប្រារព្ធ​ខួប​នេះ​ធ្លាប់​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ការ​តវ៉ា​ជាច្រើន ប៉ុន្តែ​ការ​តវ៉ា​ទាំងនោះ​បាន​ស្ងប់ស្ងាត់ ចាប់​តាំង​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​សន្តិសុខ​កាលពី​ឆ្នាំ២០២០ ដែល​បាន​បំបិទ​ការជំទាស់​៕