កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​រុស្ស៊ី​បាន​បោះបង់ចោល​កោះពស់​នៅ​សមុទ្រ​ខ្មៅ ដែលប្រគល់​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នៅតែ​ផ្ដោត​លើ​ការ​វាយ​លុក​រុល​ទៅ​មុខ​ ដើម្បី​ឡោមព័ទ្ធ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​ក្នុង​ខេត្ត Luhansk ​ភាគ​ខាងកើត​ប្រទេស​នេះ

រុស្ស៊ី៖ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​រុស្ស៊ី​បាន​បោះបង់ចោល​កោះពស់​នៅ​សមុទ្រ​ខ្មៅ ដែលប្រគល់​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​នៅតែ​ផ្ដោត​លើ​ការ​វាយ​លុក​រុល​ទៅ​មុខ​ ដើម្បី​ឡោមព័ទ្ធ​មូលដ្ឋាន​រឹងមាំ​ចុងក្រោយ​របស់​ក្រុម​អ្នកតស៊ូ​អ៊ុយ​ក្រែ​ន​ក្នុង​ខេត្ត Luhansk ​ភាគ​ខាងកើត​ប្រទេស​នេះ​។ សកម្មភាព​នេះ​អាច​បន្ធូរ​ការ​ក្ដោបក្ដាប់​ នៃ​ការ​បិទ​ច្រក​របស់​រុស្ស៊ី​លើ​កំពង់ផែ​របស់​អ៊ុយ​ក្រែ​ន ធ្វើឱ្យការដឹកជញ្ជូនស្បៀងអាហារ​ចេញពី​ប្រទេស​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ឈានមុខ​គេ ក្នុងចំណោម​ប្រទេស​នាំចេញ​ជាច្រើន​របស់​ពិភព​លោក។

This satellite image taken by Planet Labs PBC shows thick black smoke rising after a suspected Ukrainian drone strike on Russian positions on Snake Island, Ukraine, in the Black Sea Friday, May 6, 2022. (Planet Labs PBC via AP)

​ក្រសួងការពារជាតិ​រុស្ស៊ីបានបញ្ចាក់ថា ​ខ្លួន​បាន​សម្រេច​ចិត្ត​ដក​កងទ័ព​ចេញពី​កោះ​នេះ ជា​កាយវិការ​ប្រកប​ដោយ​សុចន្ទៈ។ ​យើង​បាន​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា រុស្ស៊ី​មិនបាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អង្គការ​សហប្រជាជាតិ រៀបចំ​ឲ្យ​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម​ពីអ៊ុយ​ក្រែ​ន​ទេ៕