បាល់ទាត់៖ ក្រុមបាល់ទាត់កម្ពុជាគោព្រៃជំទង់ U19 រកបាន៣ពិន្ទុក្នុងការប្រកួតបើកឆាកពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ AFF U19 Boys Championship 2022 បន្ទាប់ពីយកឈ្នះក្រុមសិង្ហបុរីដោយលទ្ធផល ១-០ កាលពីយប់មិញ។
សូមជម្រាបថា កាលពីឆ្នាំ២០១៩ នៅប្រទេសវៀតណាម ក្រុមបាល់ទាត់កម្ពុជាគោព្រៃជំទង់ U19 បានចាញ់សិង្ហបុរី ១-០ ប៉ុន្តែនៅរាត្រីយប់មិញ នេះគឺជាការសងសឹងបានវិញសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជាដោយបានយកឈ្នះក្រុមសិង្ហបុរីដោយលទ្ធផល ១-០វិញផងដែរ។
សូមបញ្ចាក់ថា សម្រាប់ការប្រកួតបន្ទាប់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U19 ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៣៖០០ រសៀល នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ៕