អាល្លឺម៉ង់៖ កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បាននិយាយថា អាល្លឺម៉ង់កំពុងពិភាក្សាការធានាសន្តិសុខដល់អ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជាការត្រៀមក្រោយចប់សង្គ្រាម ប៉ុន្តែការធានាទាំងនេះនឹងមិនដូចជាសមាជិករបស់សម្ព័ន្ធនេះទេ។
លោក Olaf Scholz បានបន្តថា អាល្លឺម៉ង់ កំពុងពិភាក្សាជាមួយប្រទេសជាមិត្តជិតស្និទ្ធ អំពីបញ្ហាការធានាសន្តិសុខតាមដែលយើងអាចធ្វើទៅបាន វាច្បាស់ណាស់ថា ការជួយនានានឹងមិនដូចជាសមាជិកណាមួយរបស់សម្ព័ន្ធយោធាណាតូនោះទេ៕