សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលឡើងវិញក៏ដោយ ក៏គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេ

នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលឡើងវិញក៏ដោយ ក៏គ្មានការចាំបាច់ក្នុងការបិទប្រទេសម្តងទៀតនោះទេដោយសារប្រជាពលរដ្ឋយើង បានចាក់វ៉ាក់សាំងបានច្រើនដូសហើយ។